កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ)
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកគ្នាជាមួយលោក
Ahmed Attaf រដ្ឋមន្ត្រីក្រសួងការបរទេស
សហគមន៍ជនអាល់ហ្សេរីនៅបរទេស និងកិច្ចការអាហ្វ្រិក និងលោកស្រី Selma
Ashipala-Musavyi រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម
ណាមីប៊ី ដើម្បីផ្លាស់ប្តូរទស្សនៈលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Ahmed
Attaf រដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរី លោករដ្ឋមន្ត្រី Le
Hoai Trung បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មរុករកនិងផលិតប្រេងឧស្ម័នជាតិវៀតណាម
(PVEP) និងក្រុមហ៊ុនប្រេងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach)
ប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យអាល់ហ្សេរីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
PVEP ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed
Attaf បានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ជាពិសេសក្នុងវិស័យវិនិយោគ ថាមពល កសិកម្ម វប្បធម៌
និងការជួបប្រាស្រ័យរវាងប្រជាជន។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសណាមីប៊ី
លោកស្រី Selma Ashipala-Musavyi លោករដ្ឋមន្ត្រី Le
Hoai Trung បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល
ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យណាមីប៊ីគាំទ្រចំពោវៀតណាមក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ជាមួយសហភាពពន្ធគយអាហ្វ្រិកខាងត្បូង (SACU)។
ចំណែកឯលោកស្រី រដ្ឋមន្ត្រី Selma Ashipala-Musavyi បានសម្តែងនូវបំណងចង់ឲ្យភាគីទាំងពីរពន្លឿនការផ្លាស់ប្ដូរ សំដៅលើកកំពស់ទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នេសាទ ភស្តុភារកម្ម និងផលិតកម្ម។ ល៕






