• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍បង្ការទឹកជំនន់ចំនួន ១០០ ខ្នង

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅឃុំហ័រធីញ ខេត្តដាក់ឡាក់បានរៀបចំពិធីបើកការដ្ឋាន សាងសង់ផ្ទះប្រជុំជីវភាពសហគមន៍ដោយរួមផ្សំនឹងការបង្ការទឹកជំនន់ចំនួន ១០០ ខ្នង នៅតាមភូមិនានា។
ពិធីបើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍ដោយរួមផ្សំនឹងការបង្ការទឹកជំនន់ចំនួន ១០០ ខ្នង។ រូបថត៖ VOV

អញ្ជើញចូលរួម​ក្នុង​ពិធី​នេះ​រួមមាន លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស; ​លោក ង្វៀន ថាញ់ងី ប្រធាន​គណៈកម្មាធិការ​គោលនយោបាយនិង​យុទ្ធសាស្ត្រ​មជ្ឈិម។

កម្មវិធីវិនិយោគសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍ រួមផ្សំជាមួយនឹងការបង្ការទឹកជំនន់នៅតាមភូមិនិងទីប្រជុំជននានាក្នុងខេត្តដាក់ឡាក់ (ដំណាក់កាលទី ១) មានទុនវិនិយោគសរុបជាង ១៧០ ពាន់លានដុង (ជិត ៦,៥ លានដុល្លារអាមេរិក) សំដៅអនុវត្តន៍ជាក់ស្ដែងនូវគោលជំហររបស់បក្ស និងរដ្ឋ ស្តីពីការបង្កើនសមត្ថភាពបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ធានាសុវត្ថិភាពរបស់ប្រជាជននៅចំពោះមុខការវិវឌ្ឍកាន់តែស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

យោងតាមផែនការ ដំណាក់កាលទី ១ នឹងវិនិយោគសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍ រួមផ្សំជាមួយការបង្ការទឹកជំនន់ចំនួន ១០០ ខ្នងនៅក្នុងឃុំ និងសង្កាត់ចំនួន ២៧។ អគារនីមួយៗនឹងមានផ្ទៃក្រឡាប្រើប្រាស់ជាង ៤៤០ ម៉ែត្រការ៉េ រួមមានពីរជាន់ ជាមួយនឹងគ្រឹះបេតុងពង្រឹង ស៊ុមដែករឹងមាំ និងកម្រាលធន់នឹងទឹកជំនន់។ សំណង់នឹងបំពេញតម្រូវការសម្រាប់ការជម្លៀស និងការស្នាក់នៅប្រមូលផ្ដុំរបស់មនុស្សប្រហែល ២០០ នាក់ក្នុងស្ថានភាពអាសន្ន។ គម្រោងទាំងនេះគ្រោងនឹងត្រូវបានសម្រេចមុនថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដើម្បីដាក់ឲ្យប្រើប្រាស់មុនរដូវខ្យល់ព្យុះឆ្នាំនេះ៕

តាម​ vovworld.vn/km-KH

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top