ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិកនាយប់ថ្ងៃទី ២៦ មិថុនា បានប្រកាសវាយប្រហារលើគោលដៅមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃទី ២៥ មិថុនា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នាព្រឹកថ្ងៃទី ២៧ មិថុនា បានបញ្ជាក់ថា មានការផ្ទុះដ៏ធំមួយនៅក្នុងតំបន់ទីក្រុង Sirik ភាគខាងត្បូងនៃប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ មុននោះ បញ្ជាការកណ្តាលនៃកងទ័ពអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា (CENTCOM) បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់បានវាយប្រហារលើទីតាំងមីស៊ីល រ៉ាដា និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រពែរ្ស។ CENTCOM បានឱ្យដឹងថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញដែលព្យួរទង់ជាតិសិង្ហបុរី M/V Ever Lonely នៅច្រកសមុទ្រ ហ័រមូស កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា។
នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីភាគីទាំងពីរមានឈានដល់កិច្ចព្រមព្រៀងបឋាមស្តីពីការបញ្ចប់ជម្រោះនៅថ្ងៃទី ១៧ មិថុនា។ ប្រព័ន្ធផ្សព្វផ្សាយ និងមជ្ឈដ្ឋានអ្នកវិភាគក្នុងតំបន់មានការព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងសងសឹក ហើយសង្គ្រាមអាចនឹងផ្ទុះឡើងម្តងទៀត។ មុននោះ ក្នុងអំឡុងពេលនៃបទឈប់បាញ់នាពេលថ្មីៗនេះ អ៊ីរ៉ង់បានសងសឹកស្ទើរតែភ្លាមមួយរំពិច ចំពោះការវាយប្រហារទាំងអស់របស់សហរដ្ឋអាមេរិក៕
តាម vovworld.vn/km-KH