ព័ត៌មាន

សហរដ្ឋអាមេរិកវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត

ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិកនាយប់ថ្ងៃទី ២៦ មិថុនា បានប្រកាសវាយប្រហារលើគោលដៅមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃទី ២៥ មិថុនា។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​នាព្រឹក​ថ្ងៃទី ២៧ មិថុនា បានបញ្ជាក់ថា មានការផ្ទុះដ៏ធំមួយនៅក្នុងតំបន់ទីក្រុង Sirik ភាគខាងត្បូងនៃប្រទេសនេះ​។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុ​នៃការផ្ទុះនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ មុននោះ បញ្ជា​ការ​កណ្តាល​នៃ​កង​ទ័ព​អាមេរិក​ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា (CENTCOM) បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់បានវាយប្រហារលើ​ទីតាំងមីស៊ីល រ៉ាដា និងយន្តហោះ​ដ្រូនរបស់អ៊ីរ៉ង់នៅតំបន់​ឈូងសមុទ្រពែរ្ស។ CENTCOM បាន​ឱ្យ​ដឹងថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូន​របស់អ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញដែលព្យួរ​ទង់ជាតិសិង្ហបុរី M/V Ever Lonely នៅច្រកសមុទ្រ ហ័រ​មូស​ កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា។

នេះជាលើកដំបូងហើយ​ ដែលសហរដ្ឋអាមេរិកបានវាយប្រហារលើ​គោលដៅ​​នានា​ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីភាគីទាំងពីរ​មាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បឋាម​ស្តីពីការ​បញ្ចប់​ជម្រោះ​នៅ​ថ្ងៃទី ១៧ មិថុនា។ ប្រព័ន្ធផ្សព្វផ្សាយ និងមជ្ឈដ្ឋាន​អ្នកវិភាគ​ក្នុង​តំប​ន់​មានការព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងសងសឹក ហើយសង្គ្រាមអា​ច​នឹង​ផ្ទុះ​ឡើង​ម្តង​​ទៀត។ មុននោះ ក្នុងអំឡុងពេលនៃបទឈប់បាញ់​នាពេល​ថ្មីៗនេះ អ៊ីរ៉ង់បានសងសឹកស្ទើរតែភ្លាមមួយ​រំពិច ចំពោះការវាយប្រហារ​ទាំងអស់​របស់សហរដ្ឋអាមេរិក៕​


top