• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយកាសរស់រវើកនៃទិវាបុណ្យវប្បធម៌ជនជាតិចាម

នាយប់ថ្ងៃទី ២៦ ខែមិថុនា នៅទីលាន ១៦/៤ សង្កាត់ដុងហៃ ខេត្តខាញ់ហ័រ ប្រជាជន ភ្ញៀវទេសចរ និងជនជាតិចាមយ៉ាងច្រើនកុះករពីខេត្ត និងទីក្រុងចំនួន ៧ រួមមាន៖ ខាញ់ហ័រ យ៉ាឡាយ ដាក់ឡាក់ ឡាំដុង អានយ៉ាង តៃនិញ និងទីក្រុងហូជីមិញ បានចូលរួមពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៦។
សិល្បករបានបង្ហាញឡើងវិញនូវពិធីប្រពៃណីរបស់ជនជាតិចាមនៅក្នុងទិវាបុណ្យ។ រូបថត៖ VOV។

នៅក្នុងបរិយាកាសរស់រវើកនៃទិវាបុណ្យនេះ ទីធ្លានៃ​ទីលាន ១៦/៤ ពោរពេញទៅដោយពណ៌នៃក្រណាត់ចរបាប់ និងសំឡេងឧបករណ៍ភ្លេងប្រពៃណីរបស់ក្រុមជន​ជាតិចាម។ ភាពទាក់ទាញនៃទិវាបុណ្យនេះ មិនត្រឹមតែស្ថិតលើបេតិកភណ្ឌដ៏វិសេសវិសាល​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងស្មារតីសាមគ្គីភាព និង​ការជួបជុំ​គ្នា​របស់ប្រជាជនមកពីគ្រប់​ទិស​ទី​ផងដែរ។ លោក Mo Ha Mad សមាជិកគណៈប្រតិភូខេត្ត អានយ៉ាង បានចែករំលែកថា៖ “ខ្ញុំតំណាងឱ្យប្រជាជនខេត្តអានយ៉ាងមកចូលរួម​ទិវាបុណ្យនេះ។ លក្ខណៈ​ពិសេស​ប្រចាំតំបន់​នីមួយៗត្រូវបានបង្ហាញយ៉ាងច្បាស់។ ខ្ញុំជាជនជាតិចាមឥស្លាម ចំណែក​ឯនៅទីនេះមានចាមបានី ចាម H’Roi។ល។ តំបន់នីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួន មាន​ការ​ផ្លាស់​ប្តូរគ្នា​ទៅវិញទៅមក ដើម្បី​បង្កើន​ចំណង​សាមគ្គីភាព”​។

​ទិវាបុណ្យវប្បធម៌ជនជាតិចាមបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគលើវប្បធម៌នៅក្នុងយុគសម័យអភិវឌ្ឍថ្មី​។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ខេត្តខាញ់ហ័រ កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងនិងស្ថាប័ន​មជ្ឈិម បណ្តា​អ្នកវិទ្យាសាស្ត្រនិងសហគមន៍ ដើម្បីកសាងសំណុំឯកសារដាក់ជូនអង្គការ UNESCO ពិនិត្យនិងចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី “ការអនុវត្តជំនឿគោរពបូជាព្រះ​មាតា Thien Y Ana” នៅក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបី​តំណាងមនុស្សជាតិ៕​

តាម​ vovworld.vn/km-KH

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top