• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa

កាលពីថ្ងៃទី ១៥ ខែកក្កដា នាយកដ្ឋានសុវត្ថិភាពនាវាចរណ៍ Hainan ប្រទេស ចិនបានប្រកាសពីការហាមឃាត់នាវាមិនឲ្យចេញចូលក្នុងតំបន់មួយដែលមានផ្ទៃទឹកជាង ៦ម៉ឺនគីឡូម៉ែត្រការ៉េ ដើម្បីបម្រើការធ្វើសមយុទ្ធចាប់ពីថ្ងៃទី ១៦ដល់ទី ២០ ខែកក្កដា ។
  ទូកល្បាតនៅកោះ Da Thi ប្រជុំកោះ Truong Sa។ (រូបថត៖ Sy Tuyen/VNA)  
តំបន់នេះត្រួតលើតំបន់ភាគខាងជើងនៃប្រជុំកោះ Hoang Sa របស់វៀតណាម។ នៅ ចំពោះមុខព័ត៌មាននេះ នៅរសៀលថ្ងៃទី២១ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖
“ជំហររបស់វៀតណាមចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅប្រជុំកោះរបស់វៀតណាមត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ ដែលថ្មីៗបំផុត គឺនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៣ ខែមិថុនា។ យើងខ្ញុំប្រឆាំងជំទាស់យ៉ាង ដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa”។
ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ទង្វើរបស់ចិនដើរផ្ទុយនឹងស្មារតី នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងមិនអំណោយផលដល់ដំណើរការ ចរចាររវាងចិននិងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top