• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នៅកោះ Ba Binh

លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ និងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នេះ ហើយកុំធ្វើដូច្នេះម្តងទៀតនៅពេលអនាគតទាល់តែសោះ។
  អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)  

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀត ណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរ ជាតិ។ ការដែលតៃប៉ិ (ចិន) បន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ  Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមលើកោះនេះ គំរាមកំហែងដល់សន្តិភាពដែនសមុទ្រ ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍ បង្កភាពតានតឹងនិងធ្វើឲ្យស្ថានការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។

លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ និងស្នើឱ្យតៃប៉ិ (ចិន) លុបចោលសមយុទ្ធខុសច្បាប់នេះ ហើយកុំធ្វើដូច្នេះម្តងទៀតនៅពេលអនាគតទាល់តែសោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top