• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ចិនដំឡើងពោងភ្លើងសញ្ញា (buoys)នៅប្រជុំកោះ Truong Sa

វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីបញ្ជាក់ អធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa ក៏ដូចជាប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរងក្រសួង ការបរទេសវៀតណាម លោកស្រី Pham Thu Hang

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលមជ្ឈមណ្ឌលធានាសុវត្ថិភាពនាវាចរណ៍ នៃក្រសួងគមនាគមន៍ និងដឹកជញ្ជូនចិនបានដំណើងពោងភ្លើងសញ្ញា (buoys) ចំនួន ៣ នៅតាមអង្គភាពចំណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យរងក្រសួង ការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីបញ្ជាក់ អធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa ក៏ដូចជាប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ ការដំណើងពោងភ្លើងសញ្ញានៅតាមអង្គភាពនានានៅប្រជុំកោះ Truong Sa ដែលមិនទទួលបានការអនុញាតិរបស់វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ដូច្នេះហើយគ្មានតម្លៃផ្លូវគតិយុត្តឡើយ។

លោកស្រី Pham Thu Hang បានលើកច្បាស់ថាវៀតណាមសំណូមពរឲ្យភាគីពាក់ព័ន្ធនានាមិនឲ្យមានទង្វើធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ គោរពអធិបតេយ្យភាពរបស់វៀតណាម គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top