• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានសម្រេចល្អតួនាទីជាប្រធាន AMEM ៣៨

អង្គប្រជុំបានវាយតម្លៃថា ក្នុងឆ្នាំកន្លងទៅ វៀតណាមបានសម្រេចល្អប្រសើរ តួនាទីជាប្រធាន AMEM ៣៨ ដោយរួមចំណែកជំរុញភាពស្អិតរមួតនៃសហគមន៍ អាស៊ានក្នុងការស្ដារសេដ្ឋកិច្ច និងការផ្លាស់ប្ដូរថាមពលប្រកបដោយចីរភាបក្នុង តំបន់ផងដែរ។
 

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien ចូលរួមកិច្ចប្រជុំ AMEM ៣៩។ (រូបថត៖ VOV)

កិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩ (AMEM ៣៩) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធាបទ “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងរីកចម្រើន” ត្រូវ បានធ្វើឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែកញ្ញា។ នៅពិធីបើកកិច្ច ប្រជុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ពីទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien បានប្រកាសផ្ទេរប្រគល់តួនាទីជា ប្រធាន AMEM ឆ្នាំ២០២១ ជូនលោក Dato Seri Setia Dr. Awang Haji Mat Suny bin Haji Md Hussein រដ្ឋមន្រ្តីថាមពលរបស់ប្រ៊ុយណេ។ លោករដ្ឋមន្រ្តី Nguyen Hong Dien មានប្រសាសន៍ថា៖ “ដើម្បីរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការ AMEM វៀតណាម មានក្ដីសប្បាយរីករាយយ៉ាងក្រៃលែងដោយផ្ទេរប្រគល់សិទ្ធិប្រធានជូនប្រ៊ុយណេក្នុងនាមជាប្រធាន AMEM លើកទី៣៩។

យើងខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការថាមពល អាស៊ាននឹងបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ ដោយមានគំនិតផ្ដួចផ្ដើមថ្មីៗ ដែលជួយធានា សន្តិសុខថាមពល ឆ្ពោះទៅរកវិបុលភាពនិងចីរភាពសម្រាប់ប្រជាជនទាំងអស់”។

អង្គប្រជុំបានវាយតម្លៃថា ក្នុងឆ្នាំកន្លងទៅ វៀតណាមបានសម្រេចល្អប្រសើរ តួនាទីជាប្រធាន AMEM ៣៨ ដោយរួមចំណែកជំរុញភាពស្អិតរមួតនៃសហគមន៍ អាស៊ានក្នុងការស្ដារសេដ្ឋកិច្ច និងការផ្លាស់ប្ដូរថាមពលប្រកបដោយចីរភាបក្នុង តំបន់ផងដែរ។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីថាមពលនៃប្រទេសសមាជិកអាស៊ានបានចេញ សេចក្ដីថ្លែងការណ៍រួម Bandar Seri Begawan ស្ដីពីសន្តិសុខថាមពលនិងការផ្លាស់ប្ដូរថាមពល ដែលបញ្ជាក់នូវឆន្ទៈរបស់ប្រទេសសមាជិកទាំងអស់ក្នុងការរួមគ្នាឆ្ពោះទៅរកគោលដៅសន្តិសុខថាមពលនិងការផ្លាស់ប្ដូរថាមពលក្នុងតំបន់ ព្រមទាំងដាក់ចេញ ដំណោះស្រាយខាងហិរញ្ញវត្ថុ ដំណោះស្រាយទាក់ទាញការវិនិយោគ និងជំនួយបច្ចេក ទេសដើម្បីអភិវឌ្ឍខឿនសេដ្ឋកិច្ចបញ្ចេញឧស្ម័នកាបូនតិចតួចក្នុងសហគមន៍អាស៊ាន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top