• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ WFP

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិនៅទីក្រុងរ៉ូម (អ៊ីតាលី) ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ WFP លោក Duong Hai Hung បានប្រគល់លិខិតប្រគល់សិទ្ធិ ជូននាយកប្រតិបត្តិនៃ WFP លោក David Beasley។
  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung (រូបថត៖ Truong Duy/TTXVN)  

ក្នុងជំនួប បន្ទាប់ពីពិធីប្រគល់លិខិតប្រគល់សិទ្ធិ លោក David Beasley បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្តូរថ្មី ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង និងការប្រែក្លាយពីប្រទេសទទួលជំនួយឱ្យក្លាយជាប្រទេសនាំចេញអង្ករ និងផលិតផលកសិកម្មដ៏សំខាន់នៅក្នុងពិភពលោក។ លោក David Beasley ជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកបន្ថែមទៀតតាមរយៈទម្រង់នៃការគាំទ្រផ្សេងៗ ជាពិសេសលើវិស័យដែលវៀតណាមមានប្រៀបខ្លាំងជាច្រើន ដូចជាការចែករំលែកបទពិសោធន៍ និងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសដែលមានការអភិវឌ្ឍអនខ្សោយ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Duong Hai Hung សង្ឃឹមថា WFP នឹងបន្តជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពជាតិ ធានាសន្តិសុខស្បៀង និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។ លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ WFP និងទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការលុបបំបាត់ភាពក្រីក្រនៅជុំវិញពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top