នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូនៃសមាគមន៍ពុទ្ធសាសនា Kyoto គណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុនដឹកនាំដោយព្រះតេជ្ជគុណ Mitagi Tainen សមាជិកអចិន្ត្រៃយ៍នៃសមាគមន៍ពុទ្ធសាសនា Kyoto សមាជិកនៃគណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុននិងជាព្រះចៅអធិការវត្ត Shogoin Monzeki បានទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។
នៅក្នុងជំនួបនេះ ឧត្តម សេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ/dioxin វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខ តាមរយៈសកម្មភាពជាក់ស្ដែងព្រះតេជ្ជគុណរួម
ជាមួយមិត្តភក្តិជប៉ុននានា នឹងបន្តនាំមកនូវសេចក្ដីសប្បាយរីករាយជាច្រើនថែមទៀតជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម តាមនោះរួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។
ព្រះតេជ្ជគុណ Mitagi Tainen បានចែករំលែកថា នាខែសីហាឆ្នាំ២០១៩ តំណាងនៃសមាគមន៍ពុទ្ធសាសនាទីក្រុង Kyoto គណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុននឹងនាំតន្ត្រីករនិងសិល្បៈករប្រមាណ ១០០ នាក់ មករៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ សំដៅរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម