• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិសន្តិសុខ ការគាំទ្រគ្នា ទៅវិញទៅមកនៅវេទិកាពហុភាគី

លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។
(រូបថត៖ qdnd.vn)

 

នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ចាប់តាំងពីឆ្នាំ២០២០មក ការផ្ទុះ រាលដាលនៃជម្ងឺរាតត្បាត កូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផែនការអនុវត្តកិច្ច សហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិ កម្ពុជា។ នាពេលខាងមុខ ជម្ងឺរាតត្បាត កូវីដ ១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយនឹងបង្កផលប៉ះពាល់ដល់ការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២១ ដែល ត្រូវបានភាគីទាំងពីរចុះហត្ថលេខា។ ហេតុដូច្នេះ ភាគីទាំងពីរគួរតែផ្លាស់ប្ដូរថ្មីយ៉ាង សកម្មនូវទម្រង់រៀបចំនិងវិធីសាស្ត្រអនុវត្ត ឲ្យបានសមស្របនឹងខ្លឹមសារសហប្រតិបត្តិ ការជាក់លាក់នីមួយៗ ជាពិសេសលើវិស័យមួយចំនួនដូចជា៖ ការថែរក្សាយន្តការ សន្ទនាគោលនយោបាយការពារជាតិ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បទល្មើសរត់ពន្ធ លួចបន្លំពាណិជ្ជកម្ម គ្រឿង ញៀន និងការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ ជាដើម ព្រមទាំងគាំទ្រគ្នាទៅវិញទៅ មកនៅវេទិកាពហុភាគីនានាដែលភាគីទាំងពីរជាសមាជិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top