• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញផ្លែគូលេនជើងដំបូងទៅកាន់ទីផ្សារអឺរ៉ុបតាមកិច្ចព្រមព្រៀង EVFTA

តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រុមហ៊ុនភាគហ៊ុន Pacific Foods និងប្រតិភូចូលរួមក្នុងពិធីនាំចេញផ្លែគូលេនជើងដំបូងទៅកាន់ទីផ្សារអឺរ៉ុប (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្រុមហ៊ុនភាគហ៊ុន Pacific Foods បាននាំចេញផ្លែគូលេន Thanh Ha (ខេត្ត Hai Duong) ជើងដំបូង ទៅកាន់ទីផ្សារអឺរ៉ុប ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរីរវាងវៀតណាម និងសហ ភាពអឺរ៉ុប (EVFTA)។ នៅក្នុងពិធីនេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជ កម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សហភាពអឺរ៉ុប (EU) គឺជាទីផ្សារទី ៤ សម្រាប់នាំចេញបន្លែនិងផ្លែឈើរបស់វៀត ណាម។ ដោយមានមូលដ្ឋានគ្រឹះស្រាប់នេះ រួមជាមួយការលើកលែងនិងការកាត់បន្ថយពន្ធនាំចូល ដូចដែលបានប្តេជ្ញាចិត្តនៅក្នុង EVFTA នោះ ដែលកំពុងជួយបង្កើនការប្រកួតប្រជែងសម្រាប់ផ្លែឈើវៀតណាម។ បន្ទាប់ពីការនាំចេញផ្លែគូលេនជើងទី១ ទៅកាន់ទីផ្សារសាធារណរដ្ឋឆែកមក នៅសប្តាហ៍ក្រោយ ក្រុមហ៊ុនភាគហ៊ុន Pacific Foods នឹងនាំចេញផ្លែគូលេន របស់ស្រុក Luc Ngan ខេត្ត Bac Giang ចូលទៅក្នុងទីផ្សារនៃបណ្តាប្រទេស EU ដទៃទៀត។ នាពេលខាងមុខ Pacific Foods នឹងផ្តោតលើទីផ្សារអឺរ៉ុប ដោយជំរុញការនាំចេញមិនត្រឹមតែផ្លែគូលេនប៉ុណ្ណោះទេ ថែមទាំងមានផ្លែឈើជាច្រើនមុខទៀត ដូចជា ផ្លែខ្នុរស្វាយ និងផ្លែស្រការនាគជាដើម…រួមទាំងផលិតផលកសិកម្មប្រចាំតំបន់នានារបស់វៀតណាមទៅកាន់ទីផ្សារនេះទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។

Top