• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយឧបត្ថម្ភកម្ពុជានិងឡាវអំពីបរិក្ខាពេទ្យដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (ខាងស្ដាំ) ប្រគល់សម្ភារៈបរិក្ខាពេទ្យជូនឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ (រូបថត៖ TTXVN)
 

ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាង ថា នេះ​ជាអ្វីៗ​ដ៏ល្អ​បំផុត​ដែល​រដ្ឋាភិបាល​វៀត​ណាម​អាចរៀបចំបានក្នុង បរិបទដែលវៀតណាមក៏កំពុងមានតម្រូវការធំអំពីឧបករណ៍ បរិក្ខាពេទ្យ ហើយសង្ឃឹម​ថា ការជួយឧបត្ថម្ភនេះនឹងរួមចំណែកលើកទឹកចិត្តប្រជាជន កម្ពុជានិងឡាវជំនះ​ពុះពារ​លើដំណាក់​កាល​ដ៏លំបាកនាបច្ចុប្បន្ន។
 
នារសៀលថ្ងៃទី​៣ ខែមេសា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc​ Dung បានអញ្ជើញ ប្រគល់បរិក្ខាពេទ្យ ដែលជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាមជូន​ចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងឡាវ សំដៅជួយ​ឧបត្ថម្ភ​ដល់ការ​ងារ​បង្ការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺ Covid-19។ បរិក្ខា ពេទ្យនេះរួមមាន សំលៀកបំពាក់ការពារ ម៉ាស់សុខាភិបាល ប្រព័ន្ធ​ធ្វើ​តេស្ត ​និងឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19។
 
ថ្លែងនៅ​ពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាង ថា នេះ​ជាអ្វីៗ​ដ៏ល្អ​បំផុត​ដែល​រដ្ឋាភិបាល​វៀត​ណាម​អាចរៀបចំបានក្នុង បរិបទដែលវៀតណាមក៏កំពុងមានតម្រូវការធំអំពីឧបករណ៍ បរិក្ខាពេទ្យ ហើយ​សង្ឃឹម​ថា ការជួយឧបត្ថម្ភនេះនឹងរួមចំណែកលើកទឹកចិត្តប្រជាជន កម្ពុជានិង​ឡាវ​ជំនះ​ពុះពារ​លើដំណាក់​កាល​ដ៏​លំបាកនាបច្ចុប្បន្ន។ លោក អនុរដ្ឋមន្រ្តីបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពោលខាងលើបន្តបង្ក លក្ខណៈ​ងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប្រទេសសាម៉ីក្នុងជីវភាពរស់នៅ ក៏ដូចជា​ក្នុង​ការទាក់​ទង​ជាមួយ​សេវាកម្មសុខាភិបាលចាំបាច់ នានាដើម្បីបង្ការប្រឆាំងនឹងជំងឺ ​Covid-19 ផងដែរ។
       
Houngboungnuang បានឲ្យដឹងថា នេះមិនត្រឹមតែជាការជួយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែម​ទាំងជាការ​លើកទឹក​ ចិត្តខាងស្មារតីដ៏ធំធេងចំពោះប្រទេសកម្ពុជានិងឡាវក្នុងដំណាក់កាលដ៏ លំបាកនា​បច្ចុប្បន្ន​ទៀត​ផង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top