• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយជ្រោមជ្រែងទិវាសុវត្តិភាពអ្នកជំងឺពិភពលោក (១៧ កញ្ញា)

នាថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែង “ទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក (១៧ កញ្ញា) ឆ្នាំ ២០២២”។
  ពិធីមិទ្ទិញជួយជ្រោមជ្រែង “ទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក (១៧ កញ្ញា) ឆ្នាំ ២០២២” (រូបថត៖ An An/ qdnd.vn)  

ជំងឺរាតត្បាតកូវីដ ១៩  ដែលអូសបន្លាយពេលយូរបានធ្វើឱ្យគ្រោះអាសន្នកើតមានឧប្បត្តិហេតុនៃការប្រើប្រាស់ថ្នាំ និងគ្រោះថ្នាក់ទាក់ទងនឹងថ្នាំកាន់តែធ្ងន់ធ្ងរ។ ក្នុងបរិបទនោះ "ការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព គ្មានគ្រោះថ្នាក់" ត្រូវបានជ្រើសរើសជាសារសម្រាប់ទិវាសុវត្តិភាពអ្នកជំងឺពិភពលោកឆ្នាំ ២០២២។

យុទ្ធនាការសកលនៃទិវាសុវត្ថិភាពអ្នកជម្ងឺពិភពលោកឆ្នាំនេះបានផ្តល់អាទិភាពដល់សកម្មភាព អន្តរាគមន៍យ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់គ្រោះថ្នាក់ដល់អ្នកជំងឺពីអាកប្បកិរិយាមិនមានសុវត្ថិភាពទាក់ទងនឹងថ្នាំ។ យុទ្ធនាការនេះនឹងផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំពាក់ព័ន្ធនឹងការអាក់ខានយ៉ាងធ្ងន់ធ្ងរក្នុងការផ្តល់សេវាកម្មសុខាភិបាលក្នុងជំងឺរាតត្បាត។

ក្រសួងសុខាភិបាលវៀតណាមបានចេញឯកសារជាច្រើន ដោយរួមចំណែកលើកកំពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺដោយទស្សនៈថា "យកអ្នកជំងឺជាមជ្ឈភាព បុគ្គលិកពេទ្យជាគន្លឹះ ហើយសុវត្ថិភាពអ្នកជំងឺជាអាទិភាពលេខមួយ" ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top