• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមមហាសន្និបាត WIPO ឆ្នាំ ២០១៩ និងបញ្ជូនឯកសារសូមចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេ ស្តីពីការចុះឈ្មោះគំនូរឧស្សាហកម្មអន្តរជាតិ


 ទិដ្ឋភាពនៃកិច្ចប្រជុំ 
 

សម័យ​ប្រជុំលើកទី៥៩នៃមហាសន្និបាតបណ្តាប្រទេសជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) បាន​បើក​នៅថ្ងៃទី ៣០ ខែកញ្ញានៅទីក្រុង ហ្សឺណែវប្រទេសស្វីស។ សន្និសីទនេះ បានទាក់ទាញ​ការ​ចូល​រួម​របស់​ប្រតិភូ​ជាង​ ១០០០ នាក់មកពី ១៩​១ ប្រទេសជាសមាជិកភាព​។ គណៈប្រតិភូ​វៀត​ណាម​ដឹក​នាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Chu Ngoc Anh។

ថ្លែង​មតិនៅពិធីបើកសម័យប្រជុំ រដ្ឋមន្ត្រីលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ អាស៊ាន​កំពុង​បង្កើន​ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើមប្រកបដោយភាពច្នៃប្រឌិត ដើម្បីស៊ីចង្វាក់ជាមួយនឹងបដិ​វត្តឧស្សាហកម្ម ៤​.០។ នៅក្នុ​ងម​ហាសន្និបាត​នេះ ប្រទេសម៉ាឡេ ស៊ីនឹង​បញ្ជូនឯកសារ​ដើម្បីសូម​ចូលរួម​ពិធីសារ​ម៉ាឌ្រីដស្តី​ពីកា​រចុះ​បញ្ជី​ពាណិជ្ជសញ្ញា​អន្តរជាតិ ដោយបង្កើន ចំនួនសមាជិកអាស៊ានចូលរួមក្នុង​សន្ធិសញ្ញា​នេះឡើងដល់ចំនួន ៩ ប្រទេស។ ក​ម្ពុជាក៏នឹងបញ្ជូនឯកសារនានា​ដើម្បី​ចូលជាសមាជិកអនុសញ្ញា ប៊ែនដែរ​ហើយ​ប្រទេស​វៀត​ណាម នឹង​បញ្ជូន​ឯកសារដើម្បីចូលរួមកិច្ចព្រមព្រៀងក្រុងឡាអេសម្រាប់​ការ ចុះបញ្ជីអន្តរជាតិលើគំនូរឧស្សាហ​កម្ម។ រីឯភាគី​វៀត​ណាមវិញ លោករដ្ឋមន្រ្តី Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល​វៀតណាម​បានផ្សព្វ ផ្សាយ​នូវ​គោល​នយោបាយនិងវិធានការជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើង នូវសន្ទស្សន៍​ច្នៃប្រឌិតរបស់វៀតណាម ​(GII)​។ ជាលទ្ធផល សន្ទស្សន៍ GII រ​បស់វៀតណាមបានកើនឡើងជាលំដាប់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ​ ពោលគឺ ឆ្នាំ ២០១៨, GII របស់វៀតណាមបានកើន ​៣ កម្រិត ឈរលំដាប់ទី ៤២ ដែល​ជាប់​ចំណាត់ថ្នាក់ លេខ ១ ក្នុង​ចំណោមប្រទេសដែលមានចំណូលម​ធ្យមទាប។

នៅខាង​ក្រៅនៃសន្និសីទនេះ លោករដ្ឋមន្រ្តី Chu Ngoc Anh បានជួបពិភាក្សាជាមួយអគ្គនាយក WIPO លោក Francis​ Gurry ។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី​បាន​ប្រគល់​ឯកសារ​សូមចូល​រួមកិច្ចព្រម​ព្រៀង​ក្រុង​ឡាអេចំពោះ​អគ្គ​នាយក​នៃអង្គ​ការ WIPO។ ជាមួយនឹ​ងការចូល​ជាសមាជិកនេះ ប្រទេសវៀត​ណាម​ឥឡូវនេះ​គឺជា​សមាជិក​នៃ​សន្ធិ​សញ្ញា​​អន្តរជាតិទាំងបី ពោលគឺ ប្រកាសនីយបត្រត​ក្កកម្ម ពាណិជ្ជសញ្ញានិង គំ​នូរ​ឧស្សាហកម្មដែល​គ្រប់​គ្រង​ដោយ​ WIPO​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top