• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចសន្យាសកលលោកស្ម័គ្រចិត្តដើម្បី “កុមារម្នាក់ៗនិងសិទ្ធិនីមួយៗរបស់កុមារ”


ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអង្គការសហប្រជាជាតិ
(រូបថត៖ TTXVN)

នាថ្ងៃទី២៥ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃអនុសញ្ញាសិទ្ធិកុមារ ដោយមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នានារបស់អង្គការសហប្រជាជាតិ តំណាងរបស់​ប៉ូឡូញ​ដែលជាស្ថាបនិកនៃអនុសញ្ញា និងប្រទេសចំនួន៥ដែលអនុម័តលើអនុសញ្ញានេះមុនគេបង្អស់នៅតំបន់ចំនួន៥នោះគឺ វៀតណាម (អាស៊ី-ប៉ាស៊ីហ្វិក) សហព័ន្ធរុស្ស៊ី (អឺរ៉ុបខាងកើត) ស៊ុយអែត (អឺរ៉ុបខាងលិច) ហ្កាណា (ទ្វីបអាហ្រ្វិក) និងអេក្វាឌ័រ (អាមេរីកឡាទីន)។


ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអង្គការ​សហប្រជាជាតិ បានអះអាងនូវតួនាទីជាគន្លឹះនៃវិស័យអប់រំក្នុងការពូនជ្រុំសេចក្ដីស្រឡាញ់និងការជួយឧបត្ថម្ភចែករំលែកគ្នាទៅវិញទៅមកចំពោះកុមារម្នាក់ៗ ដើម្បីអោយប្អូនៗនឹងក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រូវនិងចេះចែករំលែកគ្នា។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាអោយកុមារត្រូវបានទៅសិក្សារៀនសូត្រ រួមទាំងក្នុងប៉ុន្មានឆ្នាំប្រឈមនឹងសង្គ្រាមទៀត​ផង​។ ដោយឈរលើស្មារតីនោះ លោកឯកអគ្គរដ្ឋទូតបានគោរពជូនដំណឹងថា រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីសាលារៀនប្រកបដោយសុវត្ថិភាព សំដៅរួមគ្នាជាមួយសហគមន៍អន្តរជាតិគាំទ្រនិងលើក​កំពស់សិទ្ធិអប់រំរបស់កុមារក្នុងគ្រប់កាលៈទេសៈទាំងអស់។ គួរបញ្ជាក់ផងដែរថា វៀតណាមរួមជាមួយប្រទេសចំនួន ៤០ ផ្សេងទៀត បានចូលរួមកិច្ចសន្យាសកលលោកស្ម័គ្រចិត្តដើម្បី “កុមារម្នាក់ៗនិងសិទ្ធិនីមួយៗរបស់កុមារ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិកត្រូវបានធ្វើឡើង នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកដល់ព្រះរាជាណាចក្រកម្ពុជា។

Top