• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍ដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ការដោះស្រាយវិវាទតាមរយៈស្ថាប័នច្បាប់អន្តរជាតិ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Marcin Czepelak អគ្គលេខាធិការតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរចំពោះលោក Marcin Czepelak ដែលអញ្ជើញមកបំពេញដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមក្នុង អាណត្តិអគ្គលេខាធិការ PCA ក្នុងឱកាសបើកការិយាល័យ PCA នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍ដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ការដោះស្រាយវិវាទតាមរយៈស្ថាប័នច្បាប់អន្តរជាតិ។ វៀតណាមវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ PCA ក្នុងការជួយប្រទេសនានាក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។

រីឯខ្លួនវិញ លោក Marcin Czepelak បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត តួនាទី និងសំឡេងរបស់វៀតណាម ក្នុងការជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ តាមរយៈការគាំទ្រការិយាល័យ PCA នៅវៀតណាម។ លោកអគ្គលេខាធិការ PCA បានសម្តែងក្តីសង្ឃឹមថា ការិយាល័យ PCA នៅទីក្រុងហាណូយ នឹងក្លាយជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top