• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ជប៉ុន៖ ដៃគូរួម​ដំណើរ រួម​គ្នាស្ថាបនា និងមាន​ផលប្រយោជន៍ទៅវិញទៅមក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន តប​តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន នារសៀលថ្ងៃទី ៩ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae​)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae)។ រូបថត៖ VNA

មេដឹកនាំទាំងពីរ​រូប​បានយល់ព្រមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បង្កើនការវិនិយោគគុណភាពខ្ពស់ពីជប៉ុនចូលវៀតណាម ដែលផ្សារភ្ជាប់នឹងការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់​; ជំរុញកិច្ចសហប្រតិបត្តិការ​ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី ក្នុងវិស័យដូចជា៖ បញ្ញាសិប្បនិម្មិត (AI) អេឡិចត្រូនិក ថាមពល ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងមានគុណភាពខ្ពស់នៅវៀតណាម។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី បានបញ្ជាក់ថា ជប៉ុននឹងបង្កើតលក្ខខណ្ឌសម្រាប់​សហគ្រាសវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅ និងជាក់ស្តែងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់​សហគ្រាសជប៉ុន; ហើយត្រៀមខ្លួនសហប្រតិបត្តិការដើម្បីធានាសន្តិសុខថាមពល និងទុកបម្រុងថាមពល និងពន្លឿនការអនុវត្តគម្រោងថាមពល​ឧស្ម័នធម្មជាតិរាវ (LNG) នៅវៀតណាម​។

ភាគីទាំងពីរបាន​យល់​ព្រមពង្រឹងការតភ្ជាប់ធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូររវាង​ប្រជាជន កិច្ចសហប្រតិបត្តិការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ពលកម្ម និងការអប់រំ។ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំវេទិកាសហប្រតិបត្តិការក្នុងស្រុកវៀតណាម-ជប៉ុនលើកទី ៣ ឆ្នាំ ២០២៧; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងថែទាំសុខភាព; ចាប់ផ្តើម​ការពិគ្រោះយោបល់លើកិច្ចព្រមព្រៀងជូនដំណឹង និងទំនាក់ទំនងកុងស៊ុល។ លោកស្រី​នាយករដ្ឋមន្ត្រី តាកាអ៊ីឈី បានចែករំលែកថា រដ្ឋាភិបាលជប៉ុនកំពុងអនុវត្ត​បណ្តាញព័ត៌មានមួយដើម្បីគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងប្រឈមមុខនឹងការលំបាកនៅជប៉ុន។

បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានអនុម័តលើ​សេចក្តីប្រកាសចក្ខុវិស័​យ​រួម "វៀតណាម - ជប៉ុន៖ ភាពជាដៃគូរួម​ដំណើរ រួម​គ្នាស្ថាបនា ផលប្រយោជន៍ទៅវិញទៅមក សម្រាប់កំណើនដែលមានគុណភាពខ្ពស់ ស្វ័យភាពយុទ្ធសាស្ត្រ និងភាព​ខ្លួន​ទីពឹងខ្លួន" ហើយ​បានធ្វើជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ៩ រវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរក្នុងវិស័យដូចជាគោលនយោបាយសមុទ្រ បរិស្ថាន ថាមពល ការអប់រំ ជំនួយឥតសំណង និងយុត្តិធម៌៕​

តាម​ vovworld.vn/km-KH/

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top