ព័ត៌មាន វៀតណាមនិងជប៉ុន កសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ 10/11/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន ដោយចែករំលែកទិសដៅមួយចំនួនសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន។ (រូបថត៖ VNA) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីររួមគ្នាកសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ការតភ្ជាប់ប្រកបដោយចីរភាពរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ព្រមទាំងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ មានតម្លាភាព មានសមត្ថភាពសម្របខ្លួន ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការបើកចំហ និងការគោរពតាមការប្ដេជ្ញាចិត្តអន្តរជាតិ។នៅកម្រិតតំបន់ វៀតណាមមានបំណងចង់សម្របសម្រួលជាមួយជប៉ុនក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបង្កើនការតភ្ជាប់សេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយជប៉ុនក្នុងការស្នើ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ ដែលបំពេញតាមអាទិភាពរួមនៃតំបន់។នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងស្ថាប័នសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍លើបញ្ហាអភិវឌ្ឍន៍ថ្មីៗ ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការផ្លាស់ប្តូរបៃតង និងគោលនយោបាយសង្គម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជឿជាក់ថា វៀតណាម និងជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព តាមរយៈលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជប៉ុន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន ដោយចែករំលែកទិសដៅមួយចំនួនសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន។ (រូបថត៖ VNA) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីររួមគ្នាកសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ការតភ្ជាប់ប្រកបដោយចីរភាពរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ព្រមទាំងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ មានតម្លាភាព មានសមត្ថភាពសម្របខ្លួន ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការបើកចំហ និងការគោរពតាមការប្ដេជ្ញាចិត្តអន្តរជាតិ។នៅកម្រិតតំបន់ វៀតណាមមានបំណងចង់សម្របសម្រួលជាមួយជប៉ុនក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបង្កើនការតភ្ជាប់សេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយជប៉ុនក្នុងការស្នើ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ ដែលបំពេញតាមអាទិភាពរួមនៃតំបន់។នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងស្ថាប័នសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍លើបញ្ហាអភិវឌ្ឍន៍ថ្មីៗ ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការផ្លាស់ប្តូរបៃតង និងគោលនយោបាយសង្គម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជឿជាក់ថា វៀតណាម និងជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព តាមរយៈលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕
អត្ថបទផ្សេងទៀត លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo10/11/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។ លើកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឡើងដល់កម្ពស់ថ្មីមួយ10/11/2026ព័ត៌មានវៀតណាម - ជប៉ុន៖ ដៃគូរួមដំណើរ រួមគ្នាស្ថាបនា និងមានផលប្រយោជន៍ទៅវិញទៅមក10/11/2026ព័ត៌មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន09/11/2026ព័ត៌មានថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា09/11/2026ព័ត៌មានតភ្ជាប់អ្នកជំនាញវៀតណាម-ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយុទ្ធសាស្ត្រ09/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន09/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត