• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

នាព្រឹកថ្ងៃទី៥ មករា លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។
លោកអគ្គលេខាបក្ស តូ ឡឹម សាកសួរសុខទុក្ខកម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។ (រូបថត៖ VNA)

ថ្លែងមតិក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong ត្រូវបន្តកសាងខឿនការពារជាតិនិងប្រៀបការពារជាតិរបស់ប្រជាជនទាំងមូល ហើយកសាងតំបន់ការពារខេត្តឲ្យកាន់តែរឹងមាំ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ លើកកំពស់ការសម្របសម្រួលរវាងកងកម្លាំងក្នុងខេត្ត និងជាមួយមូលដ្ឋានជិតខាង រក្សាយ៉ាងរឹងមាំនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធខេត្តត្រូវមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាជន ចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រប្រជាជន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅ ជាពិសេសក្នុងស្ថានភាពអាសន្ន; កសាងជួរកម្មាភិបាលនិងយុទ្ធជនប្រកបដោយឫទ្ធានុភាពនយោបាយ និងសម្រេចបានល្អប្រពៃនូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនអំណោយលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជននិងបុគ្គលិក ដែលកំពុងបំពេញការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងលោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល ក៏បានជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top