• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូត Nguyen Minh Tam៖ កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ

ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករាឆ្នាំ២០២៥។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ប្រទេសឡាវ គឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីទំនាក់ទំនងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងឡាវ។ ដំណើរទស្សនកិច្ចលើកនេះបន្តអះអាងនូវទស្សនៈ និងគោលនយោបាយរបស់វៀតណាមគឺយកចិត្តទុកដាក់និងផ្តល់អាទិភាពកំពូលចំពោះកិច្ចសហប្រតិបត្តិការជាមួយឡាវក្នុងបរិបទថ្មី; បន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam ឆ្លើយបទសម្ភាសន៍។ រូបថត៖ Xuan Tu/អ្នកយកព័ត៌មានVNA ប្រចាំនៅឡាវ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ភាគីទាំងពីរនឹងផ្តោតលើការវាយតំលៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម - ឡាវ ឆ្នាំ ២០២៤ លើគ្រប់វិស័យ; ផ្លាស់ប្តូរ និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ទាក់ទងនឹងទំនាក់ទំនងនយោបាយ ការទូត ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការបង្កើតជំហានទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top