• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងសន្និសិទ  (រូបថត៖ Duong Giang/TTXVN)

បន្ទាប់ពីបានស្តាប់មតិ និងបទបង្ហាញនៅឯសន្និសីទនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ មានការស្ទុះងើបឡើងវិញដ៏វិជ្ជមាន។ លទ្ធផលនៃកំណើន GDP បានជួយបង្កើនទំហំ និងចំណាត់ថ្នាក់ GDP របស់វៀតណាម បង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ និងបង្កើនផលិតភាពការងារ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំចុងក្រោយអនុវត្តន៍ផែនការ ៥ ឆ្នាំ ២០២១ - ២០២៥ ដូច្នេះ វៀតណាមត្រូវពិនិត្យមើលឡើងវិញនូវគោលដៅនិងភារកិច្ចរយៈពេល ៥ ឆ្នាំទាំងមូល ដើម្បីពង្រីកនិងបំពេញឲ្យបានល្អថែមទៀត គោលដៅដែលសម្រេចបាននិងលើសពីផែនការបានដាក់ចេញ...។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៥។ ដូច្នោះហើយ ផ្តល់អាទិភាពលើកការជំរុញកំណើនដែលផ្សាភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាឱ្យមានតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ផ្តោតលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សគុណភាពខ្ពស់; ជំរុញកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ រក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីកសាងប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងមក

សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងមក

សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham Vietnam) នាថ្ងៃទី ៨ ខែមករា បានប្រកាសសន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាម (BCI) ។ ដូច្នោះហើយ BCI បានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ២ ឆ្នាំ ដោយកើនឡើងយ៉ាងខ្លាំងពី ៤៦,៣ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដល់ ៦១,៨ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។

Top