• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យជប៉ុនជួយឧបត្ថម្ភ ODA ជំនាន់ថ្មីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មួយចំនួន

នារសៀលថ្ងៃទី៨ ខែមករា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Kato Katsunobu ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Kato Katsunobu (រូបថត៖ VNA)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឲ្យភាគីជប៉ុនបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងជំរុញ ODA ជំនាន់ថ្មីសម្រាប់វៀតណាម ស្របតាមស្ថានភាពបច្ចុប្បន្ន ដោយមានការអនុគ្រោះអត្រាការប្រាក់ យន្តការសាមញ្ញ និងនីតិវិធីដែលអាចបត់បែនបាន   និងអនុវត្តយ៉ាងឆាប់រហ័ស សម្រាប់រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ បន្តកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេក វិទ្យា ឧបត្ថម្ភក្នុងការកសាងនិងសុក្រិតសបៀបរបប បណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពគ្រប់គ្រងលើទ្រង់ទ្រាយធំ ល្បឿនកាន់តែលឿន វិសាលភាពកាន់តែទូលំទូលាយ ដោយផ្តោតការយកចិត្តទុកដាក់លើគម្រោងធំៗមួយចំនួន។ រួមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការផ្លាស់ប្តូរផលិតផលជាប្រៀបខ្លាំងនៃភាគីទាំងពីរ; កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល...។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Kato Katsunobu បានបញ្ជាក់ថា លោកនឹងគាំទ្រយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសខ្លឹមសារដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញលើកឡើង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាគីជប៉ុនកំពុងបន្តពិនិត្យឡើងវិញនូវគោលនយោបាយអំណោយផលសម្រាប់ជនបរទេស ក្នុងនោះជនជាតិវៀតណាមមានប្រមាណ ១/៤ នៃចំនួនជនបរទេសសរុបនៅជប៉ុន ហើយបានរួមចំណែកជាវិជ្ជមានជាច្រើនដល់ប្រទេសនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top