• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីសិង្ហបុរីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្តានុពល

នាថ្ងៃទី ៧ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី Tran Phuoc Anh បានប្រគល់លិខិតផ្ទេរភារកិច្ចជូនលោកប្រធានាធិបតី Tharman Shanmugaratnam។

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Tharman Shanmugaratnam បានសង្កត់ធ្ងន់ថា នាពេលខាងមុខ សិង្ហបុរីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលនៅតែមានសក្ដានុពលជាច្រើនដូចជា៖ ថាមពលស្អាត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និង semiconductors ឥណទានកាបូន ហិរញ្ញវត្ថុ អប់រំ និងបណ្តុះបណ្តាល។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh (ស្តាំ) ប្រគល់សារតាំងជូនចំពោះលោកប្រធានាធិបតី Tharman Shanmugaratnam។ រូបថត៖ TTXVN 

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូត លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងវៀតណាម - សិង្ហបុរី ឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំនិងជាក់ស្តែងថែមទៀត ដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top