នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Tharman Shanmugaratnam បានសង្កត់ធ្ងន់ថា នាពេលខាងមុខ សិង្ហបុរីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលនៅតែមានសក្ដានុពលជាច្រើនដូចជា៖ ថាមពលស្អាត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និង semiconductors ឥណទានកាបូន ហិរញ្ញវត្ថុ អប់រំ និងបណ្តុះបណ្តាល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh (ស្តាំ) ប្រគល់សារតាំងជូនចំពោះលោកប្រធានាធិបតី Tharman Shanmugaratnam។ រូបថត៖ TTXVN
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូត លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងវៀតណាម - សិង្ហបុរី ឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំនិងជាក់ស្តែងថែមទៀត ដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕