• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតបូកសរុបការងារឆ្នាំ២០២៤ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន

ព្រឹកថ្ងៃទី ៨ មករា សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន បានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ីនធឺណិត។

អគ្គលេខាបក្ស លោក តូឡឹម ; ប្រធានរដ្ឋ លោក លឿង គឿង ; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានចូលរួមនិងធ្វើជាសហអធិបតីនៃសន្និសីទ។ រូបថត៖ Duong Giang/TTXVN

អញ្ជើញចូលរួមអង្គប្រជុំពីទីស្នាក់ការរដ្ឋាភិបាលមានអគ្គលេខាបក្ស លោកតូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ  និងប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន។ កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្តោតលើការវាយតម្លៃស្ថានភាព និងលទ្ធផលសម្រេចបានក្នុងវិស័យផ្សេងៗ ក្នុងឆ្នាំ ២០២៤។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សានិងចង្អុលបង្ហាញអំពីដែនកំណត់   ការលំបាក បញ្ហាប្រឈម មូលហេតុនិងមេរៀនបទពិសោធន៍។ ឈរលើមូលដ្ឋាននោះ ដាក់ចេញភារកិច្ចនិងដំណោះស្រាយ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវទិសដៅ និងភារកិច្ចដែលមជ្ឈិមបានសន្និដ្ឋាន និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាអនុម័ត ជាពិសេស ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ដោយផ្តោតលើបញ្ហាសំខាន់ៗ និងមានលក្ខណៈលោតផ្លោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top