• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចការបរទេសប្រជាជនគួរតែបន្តលើកកម្ពស់តួនាទីត្រួសត្រាយក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព

របាយការណ៍ក្នុងសន្និសីទបង្ហាញថា កិច្ចការ បរទេសបានរួមចំណែករក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ទាក់ទាញ ធនធានសំខាន់ៗ ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់តួនាទី កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិ។

កាលពីថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានបើកសន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនក្នុងឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ ២០២៥។ របាយការណ៍ក្នុងសន្និសីទបង្ហាញថា កិច្ចការ បរទេសបានរួមចំណែករក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ទាក់ទាញ ធនធានសំខាន់ៗ ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់តួនាទី កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិ។

ប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VNA)

ថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា នាពេល ខាងមុខ កិច្ចការបរទេស រួមទាំងកិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវបន្តលើក កំពស់តួនាទីត្រួសត្រាយក្នុងការរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ ការអភិវឌ្ឍ ហើយលើកកំពស់ឋានៈរបស់ប្រទេសជាតិក្នុង ឆាកអន្តរជាតិ រួមចំណែក អនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី និងការធ្វើពិពិ ធកម្មទំនាក់ទំនងបរទេស។ អង្គការប្រជាជនត្រូវលើកកម្ពស់បាវចនា "ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្រសិទ្ធភាព" បង្កើនការស្រាវជ្រាវ ការវិភាគ និងការវាយតម្លៃអំពី ដៃគូ និន្នាការ និងបញ្ហាថ្មីៗក្នុងកិច្ចការបរទេសរបស់ប្រជាជន ដើម្បីពង្រីកផ្នែកវិជ្ជមាន ទប់ស្កាត់ផ្នែកអវិជ្ជមាន “សហប្រតិបត្តិការបណ្ដើរ តស៊ូបណ្ដើរ" កំណត់ការផ្តោត សំខាន់នៃកិច្ចការបរទេសសមស្របទៅនឹងដៃគូនីមួយ និងវិស័យនីមួយៗ; ផ្លាស់ប្ដូរ ថ្មីបន្ថែមទៀតនូវខ្លឹមសារ និងវិធីសាស្រ្តនៃការអនុវត្តសកម្មភាពកិច្ចការបរទេស ដោយ ផ្សារភ្ជាប់ជាមួយការអនុវត្តន៍យ៉ាងជាក់ស្ដែងនូវទស្សនៈ គោលជំហរ និងគោលមាគ៌ា របស់បក្ស និងគោលនយោបាយរបស់រដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top