• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។
 
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ ប្រចាំខែមករា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សា ពិនិត្យ ផ្តល់យោបល់ និងអនុម័តលើគម្រោងច្បាប់មួយចំនួន។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាង ច្បាស់ថា ការផ្លាស់ប្ដូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់ ចាំបាច់ត្រូវអនុវត្តន៍ក្នុងស្មារតី ច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង អាចគ្រប់គ្រងបាន អាចជួយសម្រួល និងកៀងគរ ធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ តាមនោះ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យធ្វើស្ថាប័នភាវូបនីយកម្មនូវខ្លឹមសារនានាដែលមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ២៧ របស់មជ្ឈិម ស្តីពីការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ក្នុងយុគ សម័យថ្មី; កែសម្រួលឲ្យទាន់ពេលវេលានូវបញ្ហាដែលកើតឡើងពីការពិតជាក់ស្ដែង; ដោះស្រាយបទបញ្ញត្តិដែលនៅទំនាស់ឬត្រួតស៊ីគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top