• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការកសាងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់គឺជារបកគំហើញយុទ្ធសាស្ត្រ

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀត ណាមប្រកាន់ខ្ជាប់នូវគោល ជំហរកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយ កំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការកសាងធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ គឺដើរតួនាទីយុទ្ធសាស្ត្រ ជាកត្តាគន្លឹះក្នុងការលើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen រួមជាមួយនឹងលោកស្រី Nguyen Thi Lien Hang នាយិកាវិទ្យាស្ថានស្រាវជ្រាវអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ (រូបថត៖ VNA)
នាថ្ងៃទី ៧ មករា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បាន ទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen រួមជាមួយនឹងលោកស្រី Nguyen Thi Lien Hang នាយិកាវិទ្យាស្ថានស្រាវជ្រាវអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណងចង់ជំរុញទំនាក់ទំនង ទ្វេភាគីដើម្បីផលប្រយោជន៍របស់ប្រជាជន និង សហគ្រាសនៃប្រទេសទាំងពីរ។

លោកអគ្គលេខាបក្សបានស្នើឱ្យលោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បន្តផ្លាស់ប្តូរ និងស្វែងយល់ពីឱកាសថ្មីៗក្នុងការវិនិយោគ និងស្រាវជ្រាវនៅ វៀតណាម ព្រមទាំងសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងសាកលវិទ្យាល័យ Columbia និង សាកលវិទ្យាល័យនានានៅវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោល ជំហរកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយ កំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការកសាងធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ គឺដើរតួនាទីយុទ្ធសាស្ត្រ ជាកត្តាគន្លឹះក្នុងការលើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA
រីឯខ្លួនវិញ លោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បានអះអាងថា នឹងគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលខាងមុខ ព្រមទាំងជំរុញកាលានុវត្តភាពវិនិយោគសមស្រប រួមចំណែកជំរុញទំនាក់ទំនងអាមេរិក-វៀតណាម ក៏ដូចជាជួយគាំទ្រវៀតណាមក្នុងការ សម្រេចបាននូវគោលដៅរបស់ខ្លួនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top