• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា តាមរយៈសារព័ត៌មានកម្ពុជា៖ ជ័យជំនះនៃស្មារតីសាមគ្គីភាពរំដោះជាតិ និងមិត្តភាពជាអ្នកជិតខាង

ប្រធាន CAVA លោក អ៊ុច លាង បានចាត់ទុកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា បានបង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិដ៏ធំធេង រវាងប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម។
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលទៅរំដោះរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ (រូបថតឯកសារ៖ qdnd.vn)
ក្នុងឱកាសនៃថ្ងៃជ័យជំនះ ៧ មករា (១៩៧៩-២០២៥) ជាថ្ងៃរំដោះប្រទេសជាតិ និង ប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាសែត កម្ពុជាថ្មី បាន ចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ហេតុអ្វីការរំលឹកខួបថ្ងៃជ័យជម្នះ ៧ មករា នៅតែមានសារសំខាន់សម្រាប់ប្រជាជាតិកម្ពុជា?” ដោយអ្នកនិពន្ធ ហ៊ុន សិរិវឌ្ឍន៍ ដែលបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពី ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យដ៏ឃោរឃៅព្រៃផ្សៃនៅម្ពុជា។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧៨ តាមសំណើរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពវៀត ណាមបានបើកការវាយប្រហារលើកងកម្លាំងខ្មែរក្រហម ដោយបានបំផ្លាញទីស្នាក់ ការរដ្ឋបាលរបស់ខ្មែរក្រហមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ អគ្គលេខាធិការ RAC បានធ្វើអត្ថាធិប្បាយថា នៅពេលនោះ ការដែលកម្ពុជាស្នើសុំជំនួយពីវៀតណាម គឺជា រឿងដ៏ត្រឹមត្រូវ ព្រោះថាប្រសិនបើពន្យារពេលកាន់តែយូរ ប្រជាជនកម្ពុជានឹងស្លាប់ កាន់តែច្រើន។ យោងតាមកាសែតកម្ពុជាថ្មី ប្រធានព្រឹទ្ធសភា ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ការផ្ដួលរំលំរបបខ្មែរ ក្រហម ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាម គឺជារឿង ត្រឹមត្រូវ បំផុតសម្រាប់កម្ពុជា និងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ នៅលើកាសែតបោះពុម្ព និងកាសែតអនឡាញ់ជាភាសា អង់គ្លេសរបស់ ខ្មែរថាមស៍ បានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង ប្រធាន សមាគមអតីតនិស្សិតកម្ពុជា ដែលធ្លាប់ទៅសិក្សានៅប្រទេសវៀតណាម (CAVA) ប្រធានស្តីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិក និងមជ្ឈិមបូព៌ា បណ្ឌិតសភាទំនាក់ ទំនងអន្តរជាតិកម្ពុជា បានធ្វើអត្ថាធិប្បាយថា មិត្តភាពកម្ពុជា-វៀតណាម គឺជា និមិត្តរូបដ៏ភ្លឺស្វាងនៃស្មារតីសាមគ្គីភាពអន្តរជាតិ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង ប្រទេសជិតខាងទាំងពីរ។ ប្រធាន CAVA លោក អ៊ុច លាង បានចាត់ទុកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា បានបង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិដ៏ធំធេង រវាងប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម។
នៅក្នុងអត្ថបទមួយចុះថ្ងៃទី៥ ខែមករា គេហទំព័រព័ត៌មានដើមអម្ពិល (DAP News) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ការខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា៖ ស្មារតីសាមគ្គីភាពក្នុងបុព្វហេតុរំដោះជាតិ” ជាមួយ សារដ៏មានអត្ថន័យជាច្រើនអំពីមិត្តភាពវៀតណាម-កម្ពុជា។ DAP News បានធ្វើអត្ថាធិប្បាយថា ក្នុងបរិបទដែលស្ថានការណ៍ពិភពលោក និងតំបន់បន្តមាន ភាពស្មុគស្មាញ ស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីនៃថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ជាមួយនឹងការជួយឧបត្ថម្ភទៅវិញទៅមករវាងកម្ពុជា និងវៀតណាមនោះ ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ឡើងដល់កម្រិត ថ្មីមួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top