• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ៖ ដើម្បីប្រទេសវៀតណាមមួយដែលយកឈ្នះលើជំងឺរាតត្បាតនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ TTXVN)


ក្នុងឱកាសទិវាជំនាញពលកម្មវៀតណាម ថ្ងៃទី ៤ តុលា  លោកប្រធានរដ្ឋ Nguyen Xuan Phuc ទើបបានផ្ញើលិខិតអំពាវនាវឱ្យដៃគូបង្កើនជំនាញពលកម្ម “ដើម្បីប្រទេសវៀតណាមដែល យកឈ្នះលើជំងឺរាតត្បាតនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព”។

នៅក្នុងសារលិខិតនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា បក្សនិងរដ្ឋតែង តែយកចិត្តទុកដាក់ និងផ្សព្វ ផ្សាយយ៉ាងសកម្មនូវគោល ការណ៍ណែនាំ និងគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍ជំនាញពលកម្ម លោកប្រធានរដ្ឋបានស្នើឱ្យបង្កើនការអភិវឌ្ឍ ប្រភពធន ធានមនុស្ស ដែលមានជំនាញនិងជំនាញ មានវិជ្ជាជីវៈខ្ពស់។ លោកប្រធានរដ្ឋក៏បានអំពាវនាវដល់និយោជិតទាំងអស់នៅក្នុងប្រទេស ឱ្យសិក្សាឥតឈប់ឈរ អនុវត្តន៍ជំនាញវិជ្ជាជីវៈ បន្តច្នៃប្រឌិតថ្មី ដើម្បីលើកកំពស់ផលិតភាពនិងបង្កើនប្រសិទ្ធភាពការងារនៅកន្លែងធ្វើការ។ ជាងនេះទៅទៀត ខិតខំបន្ថែមទៀតដើម្បីរួមគ្នាយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top