• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញចូលរួមសន្និសីទបូកសរុប១០ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រការពារមាតុភូមិ

ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញដែលបានបង្កើតផែនការសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធនូវភារកិច្ចការពារមាតុភូមិទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ baochinhphu.vn)

នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។

ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញដែលបានបង្កើតផែនការសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធនូវភារកិច្ចការពារមាតុភូមិទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទីក្រុងក៏បានអនុវត្តយ៉ាងល្អនូវភារកិច្ចកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព  បង្កើតការ ងារធ្វើ និងធានាសន្តិសុខសង្គម។ នាពេលខាងមុខ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យទីក្រុងហូជីមិញ បន្តជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាមួយនិងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅនៃការសាងសង់ និងការអភិវឌ្ឍទីក្រុង ចាប់ពីពេលនេះដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top