• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម ផ្ញើសារលិខិតលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

លោកប្រធានរដ្ឋ Nguyen Xuan Phuc។  (រូបថត៖ dantri.com.vn)


នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញផ្ញើសារលិខិតជូនចំពោះលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងបុគ្គលិកផ្នែកអប់រំ អាណាព្យាបាលសិស្ស និងសិស្សនិស្សិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ។

កោតសរសើរពីសមិទ្ធផលនៃវិស័យអប់រំក្នុងរយៈពេលកន្លងទៅនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែងនូវការចែករំលែក ការយោគយល់ ខណៈពេលដែលគ្រួសារគ្រូបង្រៀននិងសិស្សានុសិស្សជាច្រើន ជាពិសេសនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ចូលឆ្នាំសិក្សាថ្មី លោកប្រធានរដ្ឋមានគោលបំណងថាវិស័យអប់រំបន្តមានការរីកចម្រើនក្នុងការផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននិងទូលំទូលាយនៅក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ផែនការឆ្នាំសិក្សាថ្មីត្រូវបានរៀបចំ និងអនុវត្តន៍យ៉ាងបត់បែន ដើម្បី ធានាសុវត្ថិភាពនិងសុខភាពរបស់សិស្សសិស្សិត និងគ្រូបង្រៀន ផង ហើយបំពេញកម្មវិធីអប់រំដែលបានរៀបចំឡើងស្របតាមបរិយាកាសឌីជីថលនិងសម្របខ្លួនទៅនឹងការវិវឌ្ឍនៃជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

នា​ព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ​ចំពោះលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងសមាជិកគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥-៦ ខែសីហា។ បន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានជួបពិភាក្សាការងារ​។

Top