• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទៅជូនពរបុណ្យតេតនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ (ពោលគឺថ្ងៃទី១ បុណ្យតេតឆ្នាំខាល ចត្វាស័ក) នៅពេលអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរហើយវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang។ (រូបថត៖ VOV)


លោកប្រធានរដ្ឋបានបញ្ជាក់ថា ការសម្របសម្រួលរវាងកងកម្លាំងទាំងបីនោះគឺយោធា នគរបាល និងកងការពារព្រំដែននៃទីក្រុង Da Nang ពិតជាមានភាពស្អិតរមួតក្នុងចលនាការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមក្នុងតំបន់។ ទោះបីជាជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតែបានរក្សាយ៉ាងរឹងមាំជានិច្ច។ នេះជាមេរៀនដែលចាំបាច់ត្រូវពង្រីកថែមទៀតក្នុងឆ្នាំ២០២២។ លោកប្រធានរដ្ឋបានបញ្ជាក់ ថា ទីក្រុង Da Nang ជាតំបន់យុទ្ធសាស្ត្រជាប់ឆ្នេរសមុទ្រខាងកើត ដូច្នេះលោកប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang តែងតែមានការប្រុងប្រយ័ត្ន កសាងកម្លាំងឲ្យកាន់តែរឹងមាំ ហើយអនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតហើយជួបសំណេះសំណាលជាមួយកម្មាភិបាល បក្ខជននៃគណៈកម្មាធិការបក្សខ័ណ្ឌ Hai Chau ទីក្រុង Da Nang៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top