• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនាដើមឆ្នាំថ្មី

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរបណ្ដាមូលដ្ឋាន ក្រសួង និងស្ថាប័ន ដែលបានអនុវត្តន៍យ៉ាងល្អប្រពៃនូវការងាររៀបចំបុណ្យតេត និងការថែទាំប្រជាជនក្នុងបរិបទនៃជម្ងឺរាតត្បាត។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)


នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងាររៀបចំបុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក២០២១។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និង កោតសរសើរបណ្ដាមូលដ្ឋាន ក្រសួង និងស្ថាប័ន ដែលបានអនុវត្តន៍យ៉ាងល្អប្រពៃនូវការងាររៀបចំបុណ្យតេត ថែទាំប្រជាជនក្នុងបរិបទនៃជម្ងឺរាតត្បាត។

ចំពោះការងារក្នុងប៉ុន្មានថ្ងៃដើមឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា៖ “បន្ទាប់ពីកិច្ចប្រជុំនេះ ស្ថាប័ន អង្គភាពនិងមូលដ្ឋានទាំងអស់ ចាប់ផ្ដើមធ្វើការដូចធម្មតា មិនរៀបចំការធ្វើដំណើរជូនពរបុណ្យតេតនោះឡើយ។ ក្រសួងសុខាភិបាល ខុទ្ទកាល័យរដ្ឋាភិបាលនិងខេត្តក្រុងនានា ជាពិសេសគឺខេត្តហាយយឿង ទីក្រុងហូជីមិញនិងទីក្រុងហាណូយ ចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ស្ថានភាពជម្ងឺ Covid-19 និងស្ថានភាពសេដ្ឋកិច្ចសង្គម ដើម្បីធ្វើសេនាធិការដោយទាន់ពេលវេលាជូននាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធនានា ដើម្បីចាត់វិធានការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19។ ទន្ទឹមនឹងនោះ បន្តជំរុញយ៉ាងខ្លាំងក្លានូវផលិតកម្ម អាជីវកម្ម បន្ទាប់ពីបុណ្យតេត ក្នុងបរិបទកើតមានជម្ងឺផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top