• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសនឹងមានប្រសិទ្ធភាពនិងចីរភាពជាងមុន

នាព្រឹកថ្ងៃទី ៥ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំតាម អនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាល ជាមួយបណ្ដាខេត្តក្រុង អំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនានិងត្រីមាសទីមួយឆ្នាំ ២០២២។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)  
  កិច្ចប្រជុំប្រព្រឹត្តទៅតាមទម្រង់អនឡាញ។ (រូបថត៖ VGP)  

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យបណ្ដា ផ្នែកនិងមូលដ្ឋានផ្ដោតការយកចិត្តទុកដាក់លើការងារ និងដំណោះស្រាយសំខាន់ៗ ចំនួន១២ក្រុម។ តាមនោះ បន្តអនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តមជ្ឈិម ជា ពិសេស សេចក្ដីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី៤ នីតិកាលទី១៣; កម្មវិធីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩; កម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម; សេចក្តីសម្រេច ចិត្តរបស់រដ្ឋាភិបាលស្តីពីការជំរុញផលិតកម្ម អាជីវកម្ម និងនវានុវត្តភាព។

រួមជាមួយគ្នានោះ រក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង អតិផរណា ធានាតុល្យភាពសំខាន់ៗ; ពន្លឿនការបើកចំណាយទុនវិនិយោគសាធា រណៈ ដោយចាត់ទុកនេះជាភារកិច្ចស្នូល; ផ្តោតលើការដោះស្រាយការលំបាកសម្រាប់ ផលិតកម្មនិងអាជីវកម្ម;  ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដើម្បីពង្រីកទីផ្សារនាំចេញ; ជំរុញទីផ្សារក្នុងស្រុក។

ទន្ទឹមនឹងនោះ រៀបចំ រចនាសម្ព័ន្ធឡើងវិញ លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួត ប្រជែង និងភាពធន់នៃសេដ្ឋកិច្ច; ជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋ កិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; យកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវប្បធម៌ ការអប់រំបណ្តុះបណ្តាល ធានាសន្តិសុខ សង្គម ថែទាំជីវភាពខាងសម្ភារៈ ស្មារតីរបស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការគ្រោងទុក ជាពិសេសការចាក់ វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងហើយជឿជាក់ថា ក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនឹងមានស្មារតីខ្លាំងក្លា ប្រសិទ្ធភាព និងចីរភាព ជាងមុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top