• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ជាលើកដំបូងដែលបានចូលរួមការប្រកួតបាល់ទាត់ពិភពលោក ២០២៣

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការដែលក្រុមជម្រើសជាតិនារីដណ្តើមបានសំបុត្រចូលរួមក្នុងការប្រកួត World Cup ហើយនេះគឺជាស្នាដៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។

ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមនៅទីស្នាក់ការរដ្ឋាភិបាល (រូបថត៖ Viet Cuong/VOV)

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងលើកសរសើរក្រុមកីឡាបាល់ទាត់ជម្រើស ជាតិនារីវៀតណាមនិងគណៈកម្មាការហ្វឹកហាត់  បន្ទាប់ពីក្រុម “នារីមាស” បានមកដល់អាកាសយានដ្ឋាន Noi Bai ជាមួយនឹងស្នាដៃដ៏ល្អប្រសើរ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភព លោកនារី  ២០២៣ (World Cup)។

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការដែលក្រុមជម្រើសជាតិនារីដណ្តើមបានសំបុត្រចូលរួមក្នុងការប្រកួត World Cup ហើយនេះគឺជាស្នាដៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ ស្នាដៃនេះជាភាពស្បាយរីករាយបំផុតសម្រាប់ប្រទេសជាតិទាំងមូលក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។

ក្នុងជំនួបនេះ គ្រូបង្វឹកនិងកូនក្រុមគ្រូបង្វឹក Mai Duc Chung បានចែករំលែកអារម្មណ៍និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងអ្នកគាំទ្រទូទាំងប្រទេស ដែលតែងតែចាប់អារម្មណ៍លើកទឹកចិត្តដល់ក្រុមបាល់ទាត់នារី។ គ្រូបង្វឹក Mai Duc Chung បានចាត់ទុកថា នាពេលខាងមុខ ក្រុមការងារទាំងមូលនឹងបន្តខិតខំសម្រេចបានសមិទ្ធិផលបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top