• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Roland Busch ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Roland Busch ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens។ (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ Siemens ស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម; ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ផ្ដល់ជំនួយហិរញ្ញវត្ថុ ផ្ទេរវិទ្យាសាស្ត្រគ្រប់គ្រង; កសាងនិងសុក្រិតរបៀបរបបឲ្យស្របតាមនិន្នាការអភិវឌ្ឍន៍លើពិភពលោក និងស្របតាមស្ថានភាពនៅវៀតណាម។ ដោយបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មបៃតងគឺជានិន្នាការ និងបញ្ហាសកលនោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Siemens នឹងផ្ទេរបច្ចេកវិទ្យាអភិវឌ្ឍន៍ឧស្សាហកម្មថាមពលកកើតឡើងវិញទៅឲ្យប្រទេសវៀតណាម; អភិវឌ្ឍផលិតកម្ម និងពង្រីកទីផ្សាររថយន្តអគ្គិសនី; សហការនិងជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យនៃជីវភាពសង្គម ជាពិសេសវិស័យដែល Siemens មានចំណុចខ្លាំង; មានបំណងចង់ឲ្យ Siemens សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅប្រទេសវៀតណាម។

រីឯខ្លួនវិញ លោក Roland Busch បានឲ្យដឹងថា ចាប់ពីការបង្កើតការិយាល័យតំណាងនៅវៀតណាមតាំងពីឆ្នាំ ១៩៩៣ មក Siemens បានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមក្នុងវិស័យជាច្រើន ជាពិសេសថាមពលកកើតឡើងវិញ និងការគមនាគមន៍ដឹកជញ្ជូន។ លោកប្រធាន និងអគ្គនាយក Roland Busch បាននិយាយថា Siemens មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង; ការផលិតរថយន្តអគ្គិសនី; ហេដ្ឋារចនាសម្ព័ន្ធសម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ; ការអភិវឌ្ឍផ្លូវរថភ្លើងក្នុងទីក្រុង ផ្លូវរថភ្លើងល្បឿនលឿន... នាពេលខាងមុខ Siemens នឹងបន្តជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងគាំទ្រសហគ្រាសវៀតណាមឈានទៅដល់ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top