• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យចាប់ផ្ដើមសាងសង់ស្ថានីយ T3 នៃអាកាសយានដ្ឋាន Tan Son Nhat ក្នុងត្រីមាសទី៣ឆ្នាំនេះ

ស្ថានីយអ្នកដំណើរ T3 នឹងអាចបម្រើអ្នកដំណើរចំនួនជាង ២០ លាននាក់ក្នុងមួយឆ្នាំ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ (រូបថត៖ VGP)  

ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។

ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលសម្រេចចិត្តអនុម័តលើគោលជំហរវិនិយោគសាងសង់ស្ថានីយអ្នកដំណើរ T3 នៅអាកាសយានដ្ឋាន Tan Son Nhat ដើម្បីដោះស្រាយបញ្ហាផ្ទុកលើសសមត្ថភាពនៃអាកាសយានដ្ឋាននេះ។ តាមនោះ ស្ថានីយអ្នកដំណើរ T3 នឹងអាចបម្រើអ្នកដំណើរចំនួនជាង ២០ លាននាក់ក្នុងមួយឆ្នាំ។ ដើម្បីសម្រេចរួចរាល់គម្រោងនេះ គ្រោងនឹងចំណាយរយៈពេល ៣៧ ខែគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានបញ្ជាឲ្យខិតខំប្រឹងប្រែងសម្រេចរួចរាល់ការងារត្រៀមរៀបចំវិនិយោគ ហើយចាប់ផ្ដើមសាងសង់ក្នុងត្រីមាសទី៣នៃឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top