• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមដៃគ្នាជួយគាំទ្រដល់ការងារបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

នាព្រឹកថ្ងៃទី ២៤ ខែមេសា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកម្មវិធីប្រគល់និងទទួលគ្រឿងឧបករណ៍ការពារសុខាភិបាលដើម្បីជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ក្នុងប្រទេសនិងអន្តរជាតិ។

សមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់ទីក្រុងហូជីមិញបានប្រគល់ម៉ាស់និងគ្រឿងឧបករការពារសុខាភិបាលដល់មន្ទីរពេទ្យត្រូពិកនៅទីក្រុងហូជីមិញ។ (រូបថត៖ hcmcpv.org.vn)


លោក Vuong Duc Hoang Quan ប្រធាន HUFO បានសង្កត់ធ្ងន់ថាតាមរយៈកម្មវិធីរួមវិភាគទាននិងជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ទាំងក្នុងប្រទេសនិងអន្តរជាតិ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ មានបំណងចង់រួមចំណែកកសាងនិងពង្រឹងស្មារតីសាមគ្គីភាពនិងមិត្តភាពរបស់ប្រជាជនទីក្រុង ជាមួយប្រជាជននៅទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ នេះក៏ជាការលើកទឹកចិត្តនិងថ្លែងការដឹងគុណចំពោះជួរគ្រូពេទ្យ កម្មាភិបាលសុខាភិបាល ក៏ដូចជាកងកម្លាំងផ្សេងៗទៀត ដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលC OVID-19 ព្រមទាំងរួមដៃគ្នាជួយគាំទ្រដល់ប្រជាជនដែលកំពុងជួបការលំពាក់ដោយសារជំងឺឆ្លងនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top