នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការ
នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម ធុនតូចនិងមធ្យមវៀតណាម (VINASME) ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មធុនតូចនិងមធ្យមបន្តពង្រីក នូវមុខងារធ្វើសកម្មភាពជាក់ស្តែង ព្រមទាំងស្នើឲ្យសម្ព័ន្ធសមាគមមានគោលនយោបាយ លើក ទឹកចិត្តអង្គភាពអាជីវកម្មធុនតូច និងមធ្យមអភិវឌ្ឍន៍ផលិតកម្ម។ នាយករដ្ឋមន្ត្រីជឿ ជាក់ថា សម្ព័ន្ធសមាគមនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកសក្តិសមចូលក្នុង កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម