• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមលោក Nguyen Kim Son អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអប់រំនៅសហរដ្ឋអាមេរិក

ទាក់ទងនឹងកិច្ចពិភាក្សាលើដំណោះស្រាយផ្លាស់ប្ដូរអប់រំប្រកបដោយចីរភាពនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសមភាពក្នុងការអប់រំ និងគុណភាពអប់រំ ការសម្របខ្លួន និងសមភាពនៅគ្រប់កម្រិតអប់រំក្នុងរយៈពេលខាងមុខ។
  រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមលោក Nguyen Kim Son អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអប់រំនៅសហរដ្ឋអាមេរិក  

នៅថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលស្តីពីការផ្លាស់ប្តូរការអប់រំបានប្រព្រឹត្តទៅជាផ្លូវការ។ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សាដោយប្រធានបទ “ផ្លាស់ប្តូរការអប់រំដើម្បីផ្លាស់ប្ដូរពិភពលោក៖ សិក្សាររៀនសូត្រដើម្បីរួមរស់ប្រកបដោយនិរន្តរភាព” លោករដ្ឋមន្ត្រី Nguyen Kim Son បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលស្ដារឡើងវិញ ក្រោយរយៈពេល ២ ឆ្នាំ នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ផ្នែកអប់រំចាំបាច់ត្រូវពង្រីកបេសកកម្មរបស់ខ្លួន ដើម្បីបំពាក់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋជំនាន់បច្ចុប្បន្ន និងអនាគតជំនះពុះពារលើការលំបាក ដែលពិភពលោកត្រូវប្រឈម ហើយតាមនោះរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ទាក់ទងនឹងកិច្ចពិភាក្សាលើដំណោះស្រាយផ្លាស់ប្ដូរអប់រំប្រកបដោយចីរភាពនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសមភាពក្នុងការអប់រំ និងគុណភាពអប់រំ ការសម្របខ្លួន និងសមភាពនៅគ្រប់កម្រិតអប់រំក្នុងរយៈពេលខាងមុខ។       

នៅខាងក្រៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Kim Son បានអញ្ជើញជួបធ្វើការជាមួយលោក Miguel Cardona រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក តំណាងធនាគារពិភពលោក (WB) ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យអប់រំនាពេលអនាគតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top