• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមពិធីបើក Army ២០២៣

Army ជាការតាំងពិពណ៌អាវុធ និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។
ទស្សនិកជនវៀតណាម និងប្រទេសផ្សេងទៀតគាំទ្រការប្រកួតរថក្រោះនៅ Army Games ឆ្នាំ២០២២។ (រូបថតឯកសារ៖ Tran Hieu/VNA)

នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ចូលរួមពិធីបើកវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០២៣ (Army ២០២៣)។ នេះជាការតាំងពិពណ៌ និងវេទិកាទូទៅដែលរៀបចំដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក នៅឧទ្យាន Patriot នៅជាយរដ្ឋធានីម៉ូស្គូ។  Army ជាការតាំងពិពណ៌អាវុធ និងឧបករណ៍បច្ចេកទេសអន្តរជាតិដោយមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។

Army ២០២៣ បានទាក់ទាញការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជិត ៦០ ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងអគ្គសេនាធិការជាច្រើន រួមជាមួយនឹងក្រុមហ៊ុនការពារជាតិរុស្ស៊ីប្រហែល ១៥០០ និងក្រុមហ៊ុន បរទេសចំនួន ៨៥។

នៅព្រឹត្តិការណ៍ឆ្នាំនេះ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម - ទូរគមនាគមន៍កងទ័ពវៀតណាមបានចូលរួម និងតាំងបង្ហាញផលិតផលឧស្សាហកម្មការពារជាតិវៀតណាមចំនួន ២៤០ មុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top