• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍រួមស្តីពីប្រទេសមីយ៉ាន់ម៉ា

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) (រូបថត៖ VNA)
 

នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ស្តីពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបិទបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍រួមមួយ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា “ យើងខ្ញុំតែងតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ ហើយឯកភាពគ្នាថា ស្ថេរភាពនយោបាយរបស់ប្រទេសជាសមាជិកណាមួយ គឺជាកត្តាដ៏ចាំបាច់ដើម្បីសម្រេចបានសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ យើងខ្ញុំសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គួរតែអត់ធ្មត់ និងចៀសវាងពីការញុះញង់ឱ្យមានអំពើហិង្សា។ ទន្ទឹមនឹងនេះ យើងខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីតាម    រយៈការធ្វើកិច្ចសន្ទនានិងមានលក្ខណៈស្ថាបនា ក៏ដូចជាការផ្សះផ្សា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងជីវភាពរស់នៅរបស់ពួកគេ។ អាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាយ៉ាងសកម្ម ដោយឈរលើមូលដ្ឋាននៃសន្តិភាព និងមានលក្ខណៈស្ថាបនាផងដែរ” ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top