• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាកយីហោ Viettel ជាប់ចំណាត់ថ្នាក់លេខ១នៅវៀតណាមក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា

Viettel បន្តជាប់លេខ១ក្នុងតារាងរៀបចំណាត់ថ្នាក់នេះរបស់ Brand Finance ដោយការកំណត់តម្លៃម៉ាកយីហោដល់ជាង៦ពាន់លាន ដុល្លាអាមេរិក។

ក្រុមហ៊ុនវាយតម្លៃម៉ាកយីហោជួរមុខលើពិភពលោក Brand Finance ទើបានប្រកាសបញ្ជីម៉ាកយីហោទាំង៥០ដែលមានតម្លៃបំផុតនៅ វៀតណាម (Vietnam ៥០) ឆ្នាំ២០២១។ យោងតាមនោះ Viettel បន្តជាប់លេខ១ក្នុងតារាងរៀបចំណាត់ថ្នាក់នេះរបស់ Brand Finance ដោយការកំណត់តម្លៃម៉ាកយីហោដល់ជាង៦ពាន់លានដុល្លាអាមេរិក។

ឆ្នាំ២០២១ក៏ជាឆ្នាំទី៦ជាប់ៗគ្នា ដែលវៀតណាមជាប់លេខ១នៅក្នុងតារាងរៀបចំណាត់ថ្នាក់នេះរបស់ Brand Finance ដោយមានតម្លៃម៉ាកយីហោកើនឡើង២៦០លានដុល្លាអាមេរិកបន្ថែមទៀត បើធៀបនឹងឆ្នាំមុន។ តារាងរៀបចំណាត់ថ្នាក់របស់ Brand Finance ក៏បានបង្ហាញថា តម្លៃម៉ាកយីហោ Viettel ស្រូបយកប្រមាណ៣៣%នៃតម្លៃសរុបនៃម៉ាកយីហោជួរមុខវៀតណាមទាំង១០ (១៨,១៨ពាន់លានដុល្លាអាមេរិក)។

មុននោះ នាដើមឆ្នាំ២០២១ Viettel ក៏បានជាប់ក្នុងបញ្ជីម៉ាកយីហោទាំង៥០០ដែលមានតម្លៃបំផុតលើពិភពលោករបស់ Brand Finance ផងដែរ។ តាមនោះ Viettel ជាប់ចំណាត់ថ្នាក់លេខ ៣២៥ ហើយជាម៉ាកយីហោទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានវត្តមាននៅក្នុងតារាងរៀបចំណាត់ថ្នាក់នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

ខ្លឹមសារមួយដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ គឺការបង្កើតគំរូកំណើនដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងធនធានមនុស្ស។

Top