• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មេដឹកនាំអឺរ៉ុបអបអរសាទរចំពោះជ័យជំនះរបស់លោក Joe Biden

លោក Joe Biden ដែលត្រូវបានសភាអាមេរិកទទួលស្គាល់ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី (រូបថត៖AFP)
 

មេដឹកនាំអឺរ៉ុបនានាបានអបអរសាទរដល់លោក Joe Biden ដែលត្រូវបានសភាអាមេរិកទទួលស្គាល់ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី ហើយបន្តបង្ហាញការខឹងសម្បារចំពោះបាតុកម្មហឹង្សានៅសហរដ្ឋអាមេរិក។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍អាល្លឺម៉ង់នៅព្រឹកថ្ងៃទី ៧ ខែមករា ម៉ោងក្នុងស្រុក លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានកោតសរសើរសុន្ទរកថារបស់លោក Joe Biden ហើយចាត់ទុកថា ការដែល សភាអាមេរិកបានវិលត្រឡប់មកធ្វើការវិញ ក្រោយរយៈពេលប៉ុន្មានម៉ោងត្រូវរំខាននោះ គឺជាសញ្ញាសង្ឃឹម ដែលថាសហរដ្ឋអាមេរិកនៅតែខ្លាំងជាងជនវាយប្រហារហឹង្សាផងដែរ។ នៅបារាំង ក្រុមអ្នកនយោបាយបរាំងបានអបអរសាទរចំពោះជ័យជំនះរបស់លោក Joe Biden ហើយចាត់ទុកថានេះគឺជាលទ្ធផលសក្តិសម។ មុននេះ នាព្រឹកថ្ងៃទី ៧ ខែមករា តាមម៉ោងតំបន់ប្រធានាធិបតី បារាំង លោក Emmanuel Macron បានថ្លែងសុន្ទរកថាពីវិមានប្រធានាធិបតីបារាំងដោយផ្ញើសារសាមគ្គីភាពទៅកាន់សហរដ្ឋអាមេរិក ហើយបញ្ជាក់ថាអំពើហឹង្សានឹងមិនឈ្នះឡើយ។នៅចក្រភពអង់គ្លេស នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរិះគន់សកម្មភាពធ្វើបាតុកម្មហឹង្សានៅសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top