• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មទុនបរទេសចូលមកប្រទេសវៀតណាមក្រោយរយៈពេល ៥ ខែសម្រេចបានទឹកប្រាក់ជិត ១៣,៩ ពាន់លានដុល្លារអាមេរិក

យោងតាមរបាយការណ៍ថ្មីៗបំផុតរបស់ក្រសួងផែនការនិងវិនិយោគវៀតណាមដែលទើបតែបានប្រកាសថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងខែឧសភាបានកើនឡើងដល់ជាង ១,៥៥ ពាន់លានដុល្លារអាមេរិកដែលនាំឱ្យបរិមាណដើមទុន FDI សរុបចូលមកប្រទេសវៀតណាមក្រោយរយៈពេល ៥ ខែនៃដើមឆ្នាំនេះសម្រេចបានជិត ១៣,៩ ពាន់លានដុល្លារអាមេរិក។

សកម្មភាពផលិតនៅក្រុមហ៊ុនកូរ៉េខាងត្បូងមួយនៅប្រទេស វៀតណាម (រូបថត៖ thanhnien.vn)


បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ទុនវិនិ យោគ FDI បានថយចុះត្រឹមតែ ១៧%។ ប៉ុន្តែ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ បរិមាណដើម ទុនវិនិយោគ ពីបរទេសចូលមកប្រទេសវៀតណាម នៅតែកើនឡើងខ្ពស់ជាងរយៈពេលដូចគ្នានៃប៉ុន្មានឆ្នាំទៅមិញ ទោះបីជារងផលប៉ះពាល់ ដោយការរីករាលដាលនៃ COVID-19 កាលពីមុននោះក៏ដោយ។ វិស័យជាប់ក្នុងចំណាត់ថ្នាក់ជួរមុខនៃការទាក់ទាញ ទុនវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ៥ ខែថ្មីៗ គឺជាវិស័យឧស្សាហកម្មកែច្នៃនិងកម្មន្តសាល។ ទី២គឺវិស័យផលិតកម្ម ចែកចាយអគ្គិសនីឧស្ម័ន ទឹក និងម៉ាស៊ីនត្រជាក់។រីឯទី៣គឺវិស័យលក់ដុំនិងរាយ ជួសជុលរថយន្តនិងម៉ូតូ ហើយទី៤គឺវិស័យធ្វើអាជីវកម្មខាងអចលនទ្រព្យផងដែរ។ គួរជម្រាបថាមានប្រទេសនិងតំបន់ដែនដីសរុបចំនួន ៩៦ បានបណ្តាក់ទុនចូលមកប្រទេសវៀតណាម។ ក្នុងនោះប្រទេសសិង្ហបុរីកំពុងនាំមុខគេ ហើយប្រទេសថៃស្ថិតនៅលំដាប់ទី ២ ចិននិងជប៉ុនស្ថិតនៅលំដាប់ទី ៤ ៕ 

    តាម VOV5 - វិទ្យុសម្លេងវៀតណាម


ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top