• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អន្តរជាតិអំណោយសិប្បកម្មវិចិត្រសិល្បៈទីក្រុងហាណូយឆ្នាំ ២០២៣

Hanoi Giftshow ២០២៣ មានស្តង់ទំនិញចំនួន ៤៥០ ស្តង់ (ចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត) របស់អាជីវកម្ម មូលដ្ឋានផលិតសិប្បកម្មវិចិត្រសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។ ពិព័រណ៍នេះតាំងបង្ហាញក្រុមទំនិញនានា រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ គ្រឿងឈើ គ្រឿងតម្បាញឬស្សី ផ្ដៅ សេរ៉ាមិច កញ្ចក់ វាយនភណ្ឌ អំបោះ ប៉ាក់ គ្រឿង យន្តតូច និងកសិផល។ ផលិតផលរបស់ភូមិសិប្បកម្មនានាមានភាពសម្បូរបែប ច្រើន ប្រភេទ ការរចនាដ៏ល្អប្រណិតនិងគុណភាពល្អ។
ភ្ញៀវមកទស្សនាស្តង់នានានៅពិព័រណ៍ Hanoi Giftshow ២០២៣។ (រូបថត៖ Ngoc Anh)
ពិព័រណ៍អន្តរជាតិអំណោយសិប្បកម្មវិចិត្រសិល្បៈទីក្រុងហាណូយលើកទី១២ ឆ្នាំ២០២៣ (Hanoi Giftshow ២០២៣) ដែលរៀបចំដោយគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា នៅវិមានតាំងពិព័រណ៍ ស្ថាបត្យកម្ម ផែនការមេសំណង់ជាតិ (ទីក្រុងហាណូយ)។
Hanoi Giftshow ២០២៣ មានស្តង់ទំនិញចំនួន ៤៥០ ស្តង់ (ចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត) របស់អាជីវកម្ម មូលដ្ឋានផលិតសិប្បកម្មវិចិត្រសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។ ពិព័រណ៍នេះតាំងបង្ហាញក្រុមទំនិញនានា រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ គ្រឿងឈើ គ្រឿងតម្បាញឬស្សី ផ្ដៅ សេរ៉ាមិច កញ្ចក់ វាយនភណ្ឌ អំបោះ ប៉ាក់ គ្រឿង យន្តតូច និងកសិផល។ ផលិតផលរបស់ភូមិសិប្បកម្មនានាមានភាពសម្បូរបែប ច្រើន ប្រភេទ ការរចនាដ៏ល្អប្រណិតនិងគុណភាពល្អ។ ផលិតផលជាច្រើនត្រូវបាននាំចេញ ទៅកាន់ទីផ្សារនានាដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសអាស៊ី និងអាស៊ីអាគ្នេយ៍មួយចំនួន។
ក្រោយរយៈពេល ១១ ឆ្នាំត្រូវបានរៀបចំឡើង Hanoi Giftshow បានអះអាងនូវតួនាទីជាពិព័រណ៍ឯកទេសទំនិញសិប្បកម្មវិចិត្រសិល្បៈនាំចេញដ៏មានកិត្យានុភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានទាក់ទាញស្តង់ទំនិញជាង ៥០០០ ស្តង់របស់អាជីវកម្មនិងគ្រឹះស្ថានផលិតកម្មជាង ២២៥០ កន្លែងមកពីខេត្តក្រុង និងប្រទេសចំនួន ៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top