វៀតណាម ជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និង ហួសសម័យ ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ។ ពីប្រទេស មួយដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក ប៉ុន្តែនាសព្វថ្ងៃនេះ វៀតណាមបានបង្កើត ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩២; ឈានឡើងក្លាយជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“ក្នុងដំណើរការអនុវត្តន៍សេចក្តីប្រាថ្នាក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមត្រូវបន្តពង្រីកកម្លាំងនៃផែនមហាសាមគ្គីភាព របស់ប្រជាជាតិទាំងមូល ជំរុញខ្លាំងនិងគ្រប់ជ្រុងជ្រោយនូវបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហ រណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ បន្តសុក្រិតនីតិរដ្ឋសង្គមនិយម និងសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម; ការពាររឹងមាំនូវអធិបតេយ្យភាព បូរណភាពដែនដីជាតិ ថែរក្សា និងពង្រីកបេតិកភណ្ឌដ៏មានតម្លៃដែលប្រជាជនវៀតណាមជំនាន់មុនៗបានខិតខំស្ថាបនា។ ក្នុងដំណើរការនោះ ប្រជាជនជានិច្ចកាលស្ថិតនៅទីតាំងកណ្ដាល ជាម្ចាស់កម្មវត្ថុ កម្លាំងចលករ និងគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍ទាំងស្រុង”។
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧៨ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅ រោងល្ខោនធំហាណូយ។ (រូបថត៖ VOV) |
ជឿនលឿនលើពិភពលោកដែលបានរួមដំណើរជាមួយវៀតណាម ផ្តល់ ឲ្យវៀតណាមនូវក្តីស្រឡាញ់ ការជឿទុកចិត្ត ការចែករំលែក និងការជួយគាំទ្រដ៏មាន តម្លៃ រួមចំណែកទៅក្នុងសមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមក។ និយាយអំពីការប្រែប្រួលដ៏ស្មុគស្មាញ និងបញ្ហាប្រឈមរបស់ពិភពលោកសព្វថ្ងៃនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“ដើម្បីរក្សាសន្តិភាព និងវិបុលភាពរួមសម្រាប់ប្រទេសទាំងអស់ យើងត្រូវរួបរួម គ្នា ជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងពហុភាគីនិយម; គោរពតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានសម្រាប់កិច្ច សហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីពង្រឹងពហុភាគីនិយម ជំរុញការដោះស្រាយ ជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ។ វៀតណាមជានិច្ចកាលជាមិត្តដ៏ស្មោះត្រង់ ដៃគូ គួរឲ្យទុកចិត្ត ជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ខ្ញុំជឿជាក់ ថា បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងអង្គការអន្តរជាតិនឹងបន្តជាស្ពាន ជាអ្នកតំណាងគំរូនៃសុច្ឆន្ទៈ ភាពស្មោះត្រង់ ទំនុកចិត្ត ភាពស្អិតរមួត ដែលមានការ រួមវិភាគទានជាក់ស្ដែងជាច្រើន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំរវាង វៀតណាមជាមួយ ដៃគូដទៃទៀតជុំវិញពិភពលោក”។
កាលពីយប់ថ្ងៃទី៣១ សីហា ផងដែរ នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស ទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមទីក្រុងហូជីមិញ បានប្រារព្ធពិធីជប់លៀងដោយមានការចូលរួមពី ស្ថាប័នការទូត ស្ថានកុងស៊ុល អង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងតំណាង សហគមន៍ធុរកិច្ចនៅទីក្រុងហូជីមិញ៕